ពត៌មានថ្មីៗ៖





រថក្រោះ​នៅ​បាងកក​នាំអោយមាន​ពាក្យ​ចចាមអារ៉ាម​

/ HRNews24 ឧបត្ថម្ភដោយ
ថៃ៖ ការ​ដែល​រថក្រោះ រថពាសដែក​មួយ​ចំនួន​ដែល​ត្រូវបាន​នាំ​ចូល​ក្រុង​បាងកក​ដើម្បី​ចូលរួម​ក្បួនព្យុហយាត្រា​មួយ​ដើម្បី​កត់សំគាល់​ទិវា​​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃ​១៨ ​មករា ​នោះ​នៅ​មិនទាន់​វិល​ទៅកាន់​មូលដ្ឋាន​របស់​ពួក​វា​នៅ​ខេត្ត​ ​ជាហេតុ​នាំ​អោយ​មាន​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​អំពី​រដ្ឋប្រហា​រ​យោធា​។​របាយការណ៍​បាន​និយាយថា យានយន្ត​យោធា​ខ្លះ​ដែល​បន្ត​នៅ​ក្រុង​បាងកក​មក​ពី​កងពល​ទ័ពជើងគោក​ទី​២​នៅ​ខេត្ត​ប្រា​ជីន ប៊ូ​រី​។​​

ប្រភព​ព័ត៌មាន​មក​ពី​កងទ័ព​បាន​និយាយ​ថា​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា ប្រមុខ​ទ័ពជើងគោក​ដ៏​មាន​ឥទ្ធិពល​ចង់​អោយ​រថក្រោះ​​រថពាសដែក​ទាំងនេះ​នៅ​កងអនុសេនាធំ​ទ័ពជើងគោក​ទី​១១​នៅ​ក្រុង​បាងកក​។​​មុននេះ បញ្ជាការ​ជាន់ខ្ពស់​ថៃ លោក​ថា​ណា​សាក់ ផា​ទី​ម៉ា​ប្រា​កន បង្ហាញ​អំពី​សុទិដ្ឋិនិយម​ដែលថា​ការចរចា​នឹង​នាំ​មក​ដំណោះ​​ស្រាយ​មួយ​ចំពោះ​ជម្លោះ​នយោបាយ នៅ​ពេល​លោក​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​នឹង​មាន​រដ្ឋប្រហារ​យោធា​មួយ​ដើម្បី​​រូបលោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​​ឧត្តមសេនីយ៍ ថា​ណា​សាក់ បាន​និយាយថា​"​យក​ល្អ​ពួក​គេ​គួរ​ចាប់ផ្តើម​ពិភាក្សាគ្នា​អោយបាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​។​

មានការ​​ចរចា​មិនមែន​មានន័យថា​ចាំបាច់​ត្រូវ​បញ្ឈប់​ការតវ៉ា​ប្រឆាំង​ទេ​។​ផ្ទុយទៅវិញ វា​មានន័យថា​គ្រប់ភាគី​អាច​ទទួលបាន​សភាពការណ៍​​ឈ្នះ​ឈ្នះ​។​គ្មាន​ការពិភាក្សាគ្នា គ្មាន​ភាគី​ណាមួយ​អាច​រក​ផ្លូវ​ចេញ​ពី​ភាពជាប់គាំង​នយោបាយ​នេះ​ទេ​"​។​"​ឥឡូវ​ខ្ញុំ​គ្រាន់តែ​មាន​បំណង​អោយ​គ្រប់​គ្នា​អង្គុយ​ជជែក​គ្នា​និង​ចង់​អោយ​ពួកគេ​ទាំងអស់គ្នា​មាន​សុវត្ថិភាព​។​នេះ​ជា​គោលជំហរ​របស់​​យោធា​នៅ​ពេល​នេះ​"​។​​ នៅពេល​ត្រូវ​បាន​គេ​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក​នឹង​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ដើរតួ​ជា​អ្នក​សម្រុះសម្រួល​នៅ​ក្នុង​ការពិភាក្សា​​ឧត្តមសេនីយ៍ ថា​ណា​សាក់ បាន​និយាយថា លោក​មិន​ចាប់អារម្មណ៍​នឹង​តួនាទី​នេះ​ទេ​៕



វត្តមាន​រថក្រោះ​និង​រថពាសដែក​នៅ​ក្រុង​បាងកក​ក្នុង​ទិវា​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃ​១៨​ មករា​

អត្ថបទ​ ៖ ​វិសាល​ ~ ប្រភពអត្ថបទ​ ៖ cen

ផ្តល់់​មតិរបស់អ្នក (Comments) / HRNews24


រក្សាសិទ្ធិគ្រប់យ៉ាងដោយ HRNews24 © 2014
ផ្សព្វផ្សាយពាណិជ្ជកម្ម៖ Tel: 017 453 987 ~ Email: info.hrnews24@gmail.com